រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំក្រុមការងារកសាងផែនទីប្រើប្រាស់ដីរដ្ឋ ស្រុកកោះកុង ចុះធ្វើការសិក្សាលើគោលដៅជាក់ស្ដែង នៅឃុំកោះកាពិ

ដោយ koahkongចំនួនទស្សនា (196)

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ០៣ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារកសាងផែនទីប្រើប្រាស់ដីរដ្ឋស្រុកកោះកុង ចុះធ្វើការសិក្សាដល់ទីតាំងគោលដៅជាក់ស្ដែង នៅភូមិ១ ភូមិ២ និងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីធ្វើការប្រមូលព័ត៌មានលម្អិតឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការរៀបចំផែនទីប្រើប្រាស់នេះឱ្យមានភាពត្រឹមត្រូវ និងច្បាស់លាស់ តាមគោលការណ៍ណែនាំរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដូចជាការរៀបចំនូវចំណីព្រែក ចំណីផ្លូវ និងការបែងចែកប្រភេទដីឱ្យបានត្រឹមត្រូវតាមប្រភេទដូចជា ដីកសិកម្ម ដីលំនៅឋាន ដីអភិវឌ្ឍ តំបន់ទេសចរណ៍សក្តានុពល និងតំបន់អភិរក្ស សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតផងដែរ។

ប្រភពៈ សន សេង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន