រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី០១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (219)

27/03/2020(8:00 am)
———————————–
រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី០១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ ក្រោមអធិបតី លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សរ ស៊ីមអ៉ីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង លោកអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធានអនុប្រធាន ការិយាល័យចំណុះនឹងជំនាញជុំវិញស្រុក លោកមេបញ្ជាការកងកម្លាំងទាំងពីរប្រភេទ មេឃុំ សមាជិក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការសាលាស្រុក។
របៀបវារៈនៃកិច្ចប្រជុំ
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ១០
-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៩
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែមីនា ឆ្នាំ២០២០
ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង សៀវភៅផែនការកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល(២០២០-២០២២)
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការកែសម្រួលសមាសភាពគណ:កម្មធិការទាំបី :
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ
គណៈកម្មាធិការលទ្ធកម្ម
-របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ
គណៈកម្មាធិការលទ្ធកម្ម
-បញ្ហាផ្សេងៗ
ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

ប្រភព:រដ្ឋបាលស្រុកបុទូមសាគរ
———————————–
ថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០
March 27, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 ម៉ោងមុន