រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក​ លី ច័ន្ទ​រាសី​ អភិបាល​រង​ នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំ​ក្រុម​ការងារ​ចុះ​វាស់​កម្ដៅ​អ្នក​ដំណើរ​ចូល​មក​ស្រុក​ស្រែអំបិល​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤៨​ នៅ​ចំណុច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង​

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (463)

ស្រុកស្រែអំបិល​៖ បច្ចុប្បន្ន​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​រដ្ឋបាល​ខេត្តកោះកុង​ បាន​និង​កំពុង​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ បង្ការ​ និង​ចាត់​វិធាន​ការ​មួយ​ចំនួន​ក្នុង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​(Covid-19)​។ ដើម្បី​ចូល​រួម​ក្នុង​ការ​ទប់​​ស្កាត់​​ការ​រាត​ត្បាត​នេះ​ នៅ​ថ្ងៃទី​២៨ ខែ​មីនា​ ឆ្នាំ​២០២០​ លោក​ លី​ ច័ន្ទ​រាសី​ អភិបាល​រង នៃគណៈអភិបាលស្រុកស្រែអំបិល ក្រោម​ការ​ណែនាំ​របស់​ លោក​អភិបាល ​នៃ​គណៈ​អភិបាល​ស្រុក​ បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​វាស់​កម្ដៅ​អ្នក​ដំណើរ​ចូល​មក ឬ​ឆ្លង​កាត់​ស្រុក​ស្រែ​អំបិល​ តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤៨ នៅ​ចំណុច​ប៉ុស្ដិ៍​រដ្ឋបាល​នគរ​បាល​ឃុំ​បឹង​ព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង។​ បើ​គិត​ត្រឹម​វេលា​ម៉ោង​ ១១:៣០ នាទី​ព្រឹក នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​នេះ​ ក្រុម​ការ​ងារ​បាន​ធ្វើ​ការ​វាស់​កម្ដៅ​អ្នក​ដំណើរ​សរុប​បាន​ចំនួន​​ប្រមាណ​ ៥០០​នាក់​ តែ​ពុំ​មាន​ករណី​សង្ស័យ​នោះ​ទេ​។

ប្រភព៖ ប៊ួ សុភា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន