រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសន្និសិទសារព័ត៌មាន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ជុំវិញបញ្ហាគ្រឿងញៀនចំនួន ២០ គីឡូក្រាម ដែលប្រជាពលរដ្ឋប្រទះឃើញនៅឆ្នេរចម្ការដូងទី៥ ស្ថិតក្នុងភូមិអាឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (963)

ព្រឹកថ្ងៃចន្ទ ៧ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសន្និសិទសារព័ត៌មាន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ជុំវិញបញ្ហាគ្រឿងញៀនចំនួន ២០ គីឡូក្រាម ដែលប្រជាពលរដ្ឋប្រទះឃើញនៅឆ្នេរចម្ការដូងទី៥ ស្ថិតក្នុងភូមិអាឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ក្នុងសន្និសិទនេះ មានការអញ្ជើញចូលរួមពី លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុកកិច្ចការគ្រឿងញៀន កម្លាំងសមត្ថកិច្ច អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨/០៣/២០២០ វេលាម៉ោង ២៣:00 នាទី មានប្រជាពលរដ្ឋ ឈ្មោះ សេង សុធី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានប្រទះឃើញគ្រឿងញៀនចំនួន ០១បាវ មាន ២០កញ្ចប់ ស្មើ ២០គីឡូក្រាម ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) នៅឆ្នេរចម្ការដូងទី៥ ស្ថិតក្នុងភូមិអាឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ខនពេលគាត់កំពុងនេសាទនៅទីនោះ ហើយបានរាយការណ៍ និងយកមកប្រគល់ជូននគរបាលខេត្តកោះកុង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 19 នាទីមុន