លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំប្រជុំជាមួយប្រជាការពារភូមិ នឹងបានឧបត្ថម្ភគ្រឿងឧបភោគ នឹងថវិកាមួយចំនួនដល់ប្រជាការពារភូមិ
ថ្ងៃអង្គារ៨កើតខែចេត្រឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣,ត្រូវនឹងថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២០រដ្ឋបាលឃុំភ្ញីមាសបានដឹកនាំប្រជុំ ជាមួយប្រជាការពារភូមិ ដើម្បីឲ្យបានយល់អំពីតួនាទីភារកិច្ចរបស់ខ្លួន.ក្ដាប់ឱ្យបាននៅរាល់សភាពកាណ៍ផ្សេងៗ. ដែលកើតមានឡើងក្នុងមូលដ្ឋានដើម្បីរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរបានដឹង.នឹងទប់ស្កាត់ជាបន្ទាន់.ក្នុងនោះគ្រួសាររបស់លោកមេឃំុ ភ្ញីមាស បានផ្ដល់ជូននៅសម្ភារះមួយចំនួនមានក្រម៉ាចំនួន៣០ អង្ករចំនួន៦បាវធំ នឹងថវិការ៦០០,០០០រៀលដើម្បីសម្រាប់ចែកជូនប្រជាកាពារចំនួន៣០នាក់.ក្នុងនោះម្នាក់ៗទទួលបានអង្ករ១០គីឡូ.ក្រមា៉១.នឹងថវិការ២០,០០០រៀល
ប្រភព រដ្ឋបាលឃុំភ្ញីមាស
ព័ត៌មានជាប់ទាក់ទង