រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអុនសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ តំណាងលោក ហាក់ ឡេង បានដឹកនាំក្រុមការ បានចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខដល់គ្រួសារសព ប្តីរបស់លោកស្រី លក ទូច រស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (138)

01/04/2020 (8:00 am)
—————————–
លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអុនសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ តំណាងលោក ហាក់ ឡេង បានដឹកនាំក្រុមការ បានចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខដល់គ្រួសារសព ប្តីរបស់លោកស្រី លក ទូច រស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល។

នាឱកាសនោះលោកស្រីអនុប្រធានបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសា ខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមអ្នកមីង ក៏ដូចជាក្រុមគ្រួសារលោកស្រីសូមកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ លោកស្រី និងក្រុមគ្រួសារ សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ ជ្រាលជ្រៅជូនចំពោះលោកស្រី និងក្រុមការងារកាកបាទក្រហម ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ប្រធាន គណៈកម្មាធិការសាខា ដែលជានិច្ចកាល តែងតែយកចិត្តទុក ដាក់ដល់ ការ លំបាករបស់ ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

ថវិកាដែលអនុសាខាបានផ្ដល់ជូនមានថវិកា១០០.០០០រៀល អង្ករ២០kg និងថវិកាក្រុមការងារ ចំនួន ៧០.០០០រៀល។

ប្រភពោៈអនុប្រធានអុនសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ
—————————–
ថ្ងៃពុធ ៩ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០
April 1, 2020





ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន