រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ស្ថិតនូវឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ sreambelចំនួនទស្សនា (137)

លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់ខ្នងផ្ទះប្រពលរដ្ឋ និងបាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋទីទល់ក្រ ចំនួន២ឃុំ សរុប២០គ្រួសារ ស្ថិតនូវឃុំស្រែអំបិល និងឃុំដងពែង មានដូចជា៖ អង្ករ១០គីឡូរ មី ស្ករសរ អំបិល ទឹកត្រី ទឹកស៊ីអុីវ សាប៊ូលាងដៃ ជេលលាងដៃ ម៉ាស់ និងថវិការចំនួន៥០០០០៛ ដោយលែកឃុំដងពែងបានឧបត្ថមថវិការមួយចំនួនដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារក្នុងមូលដ្ឋានឃុំរបស់ខ្លួនផងដែរ បន្ថែមពីនេះលោកអភិបាលស្រុក និងក្រុមការងារក៏បានផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋអំពីវិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងរាលដាលកូវីត-១៩ (covid-19)ដ៏កាចសាហាវនេះផងដែរ។

ប្រភព៖ ប្រាជ្ញ សុខប្រាថ្នា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 ម៉ោងមុន