រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បាននាំយកថវិកា និងអំណោយរបស់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកមន្រ្តីរាជការ រដ្ឋបាលឃុំទាំងបួន ព្រះសង្ឃ និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ ជូនលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃខាងមុខ ដើម្បីចុះសួរសុខទុក្ខកងទ័ពតាមបន្ទាត់ព្រំដែន នៃខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (261)

02/04/2020 (2:00 pm)
—————————————–
ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បាននាំយកថវិកា និងអំណោយរបស់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកមន្រ្តីរាជការ រដ្ឋបាលឃុំទាំងបួន ព្រះសង្ឃ និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ ជូនលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃខាងមុខ ដើម្បីចុះសួរសុខទុក្ខកងទ័ពតាមបន្ទាត់ព្រំដែន នៃខេត្តកោះកុង។

ក្នុងឱកាសនោះលោក ហាក់ ឡេង អភិបាលស្រុក បានរៀបចំគណៈប្រតិភូ ដោយផ្អែកទៅលើគោលជំហរ និងជាទម្លាប់ផងនោះ ទោះជាមានការងារមមាញឹក យ៉ាងណាក៏ដោយ ក្នុងនាមដែលជាសមរភូមិក្រោយ តែងតែនឹកឃើញបងប្អូនកងទ័ពនៅសមរភូមិមុខ ដែលការពារខ្សែបន្ទាត់ព្រំដែន ក្នុងគោលបំណងផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងគ្នាឲ្យកាន់តែល្អ ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព និងគ្រួសារ។
លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមសម្តែងនូវការគោរពកោតសរសើរ ចំពោះថ្នាក់ដឹកនាំស្រុកបូទុមសាគរ មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និងសប្បុសជនក្នុងស្រុកបូទុមសាគរ ដែលបាននាំយកអំណោយ និងថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីចាត់ចែងក្នុងការចុះសួរសុខទុក្ខកងទ័ពឈរតាមបន្ទាត់ព្រំដែនខេត្តកោះកុងយើង សូមថ្លែងអរគុណដល់គណៈប្រតិភូ និងប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជន សូមជូបតែពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
អំណោយរួមមាន៖
១.ថវិកា ចំនួន ១០,៧៨០,០០០រៀល
២.អង្ករ ៥០kg ចំនួន ២៥បាវ
៣.មីម៉ាម៉ា ចំនួន ១៦កេសធំ និងចំនួន ៧កេសតូច
៤.ទឹកក្រូច ចំនួន ២០កេស
៥.ទឹកសុទ្ធ ចំនួន ២០០យូរ
៦.ទឹកត្រី ចំនួន ១០០យូរ
៧.ទឹកស៊ីអ៉ីវ ចំនួន ៥០យូរ

ប្រភព: រដ្ឋបាលស្រុកបូទុមសាគរ
—————————————–
ថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០
April 2, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន