រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន១២គ្រួសារ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (403)

លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន១២គ្រួសារ មានដូចជា៖ អង្ករ មី ស្ករស អំបិល ទឹកត្រី ទឹកស៊ីអុីវ ក្រម៉ារ ម៉ាស់ សាប៊ូ ជែលលាងដៃ និងថវិការ៥០០០០៛ ហើយឃុំជ្រោយស្វាយក៏បានឧបត្ថមថវិការមួយចំនួនដល់ប្រជាពលរដ្ឋផងដែរ បន្ថែមពីនេះលោកអភិបាលស្រុក និងក្រុមការងារក៏បានអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំជ្រោយស្វាយ និងប្រជាពលរដ្ឋមួយចំនួនដែលទើបតែមកពីធ្វើការនៅប្រទេសថៃ និងមកពីខេត្តផ្សេងៗទៀតនៅក្នុងប្រទេសយើង អំពីរបៀបការពារ និងទប់ស្កាត់ជំងឺឆ្លងរាលដាលកូវីដ១៩ (covid-19) ដ៏កាចសាហាវនេះ ហើយលោកអភិបាលស្រុក ក៏បានពិនិត្យមើលសាលាឃុំជ្រោយស្វាយដែលកំពង់សាងសងថ្មីផងដែរ។

ប្រភព៖ ប្រាជ្ញ សុខប្រាថ្នា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 នាទីមុន