រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីចែកអំណោយដល់ជនរងគ្រោះធម្មជាតិខ្យល់កន្រ្តាក់ចំនួន១០គ្រួសារនៅភូមិគគីរជ្រុំ និងគ្រួសារក្រីក្រនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ដោយ រដ្ឋបាលស្រុកថ្មបាំងចំនួនទស្សនា (511)

នៅថ្ងៃទី ៤ ខែមេសាឆ្នាំ ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី ចែកអំណោយ ដល់គ្រួសាររងគ្រោះ ធម្មជាតិខ្យល់កន្ត្រាក់ ចំនួន 10 គ្រួសារ និង គ្រួសារទីទាល់ក្រ ដែលស្ថិតនៅក្នុងឃុំ ឬស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុបក លោកមេឃុំ និងសសយក ស្រុកថ្មបាំង ផងដែរ។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បាន ផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ អោយមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិកើតឡើងយថាហេតុ និងបានផ្សព្វផ្សាយអំពីវិធីការពារជម្ងឺCOVID 19ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងប្រជាពលរដ្ឋទីទាល់ក្រនៅក្នុងភូមិគគីរជ្រុំ និងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដោយលោកជំទាវ បានសង្កត់ធ្ងន់លើផ្នែកអនាម័យ គឺមុនបរិភោគអាហារត្រូវលាងដៃនឹងសាប៊ូ ដើម្បីចៀសវាងជម្ងឺផ្សេងៗពិសេសជម្ងឺថ្មីCOVID19 នេះ ព្រមទាំងបានបង្រៀនពីរបៀបលាងដៃតាមក្បួនវិជ្ជសាស្រ្តដល់ក្មួយៗ លោកអ៊ំ លោកយាយ លោកតាផងដែរ។ ជាចុងក្រោយលោកជំទាវបានមានប្រសាសន៍ថា សូមបងប្អូនរស់នៅជាមួយ ការបរិភោគស្អាត ផឹកស្អាត និងរស់នៅស្អាតគឺជម្ងឺនឹងមិនមកបៀតបៀនឡើយ ហើយលោកជំទាវបានបន្តថា ប្រសិនបើបងប្អូនមានសាច់ញ្ញាតិមកពីបណ្តាប្រទេសផ្សេងៗជាពិសេសប្រទេសដែលផ្ទុះជម្ងឺCOVID19 ដូចជាប្រទេសថៃជាដើមនេះសូមបងប្អូនមេត្តារាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីមានវិធានការបន្ត។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន