រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អិក កួន មេឃុំថ្មស បានដឹកនបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងតំទ្បើងអំពូលសូទ្បា ក្នុងមូលដ្ឋាន

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (770)

06/04/2020 (2:00 pm)

————————————-

       រដ្ឋបាលឃុំថ្មស ដឹកនាំដោយលោក អិក កួន

មេឃុំ រួមនិងមានការចូលរួមពីអាជ្ញាធរភូមិស្រែថ្មី បុគ្គលិកមណ្ឌលសុខភាពថ្មស សសយកឃុំថ្មស រួមនិងប្រជាពលរដ្ឋ បាននាំយកគ្រឿងឧបភោគ បរិភោគ ថវិកា ២៧០,០០០រៀល  ជូនលោកយាយ ស៊ុំ ផាន អាយុ ៧៩ ឆ្នាំ ជរាដែលមានជំងឺប្រចាំកាយ ហើយបុគ្គលិកមណ្ឌល សុខភាពថ្មស បានពិនិត្យព្យាបាលជំងឺជូនលោកយាយ។ បន្ទាប់ពីសួរសុខទុក្ខ ក្រុមការងារបានបន្តសកម្មភាពតំឡើងអំពូលសូឡាចំនួន ១០អំពូល សម្រាប់ភូមិស្រែថ្មី ដើម្បីងាយស្រួលធ្វើដំណើរពេលយប់ព្រលប់ ជាពិសេសភូមិឃុំមានសុវត្ថិភាព ។អំពូលសូឡាចំនួន ១០ គ្រាប់នេះមានការឧបត្ថម្ភពីលោក ម៉ាក់ លី ប្រជាពរដ្ឋភូមិស្រែថ្មី។

ប្រភព: រដ្ឋបាលឃុំថ្មស

===================

ថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំកុរ

ឯកស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០២០

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន