រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលឃុំតាតៃក្រោម សហការណ៍ ជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប៉ុស្ដិ៍សុខភាពឃុំ ចាក់មេក្រូផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវិដ ១៩

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (400)

ស្រុកកោះកុង ៖ នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រោយមានការណែនាំពីលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង ស្តីពីការផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុស Covid-19 អាជ្ញាធរឃុំតាតៃក្រោម បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលតាតៃក្រោម និងប៉ស្ដិ៍សុខភាពឃុំ បានចុះធ្វើការចាក់មេក្រូផ្សព្វផ្សាយ និងដង្ហែរតាមដងផ្លូវជាតិលេខ៤៨ នឹងនៅតាមភូមិអន្លង់វ៉ាក់ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអាការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរ៉ុស Covid-19 ។

អត្ថបទ៖ឃិន វិសាល

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន