រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈអភិបាលស្រុកស្រែអំបិល ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនមួយចំនួន ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីចូលរួមចំណែកជាមួយរារដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (353)

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩(Covid-19) គណៈអភិបាលស្រុកស្រែអំបិល សូមស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដូចមានខាងក្រោម៖

– លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៤០០,០០០រៀល ក្នុងមួយខែ រយៈពេល ០៧ខែ ដោយគិតចាប់ពីខែឧសភា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២០។

– លោក លី ច័ន្ទរាសី អភិបាលរងស្រុកស្រែអំបិល ស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ១៥០,០០០រៀល ក្នុងមួយខែ រយៈពេល ០៧ខែ ដោយគិតចាប់ពីខែឧសភា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២០។

– លោកស្រី ទួត ហាទីម៉ា អភិបាលរងស្រុកស្រែអំបិល ស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ១០០,០០០រៀល ក្នុងមួយខែ រយៈពេល ០៥ខែ ដោយគិតចាប់ពីខែឧសភា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២០។

ប្រភព៖ ប៊ួ សុភា

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ខេត្តកោះកុង
លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ខេត្តកោះកុង
លោកស្រី ទួត ហាទីម៉ា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ខេត្តកោះកុង
ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 32 នាទីមុន