រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលស្រុកកោះកុង បើកកិច្ចប្រជុំបន្ទាន់ ដើម្បីអនុវត្តបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល ឱ្យបានម៉ឹងម៉ាត់បំផុតនិងទទួលបានប្រសិទ្ធភាពខ្ពស់

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (384)

ស្រុកកោះកុង ៖ នៅវេលាម៉ោង ៥:០០ នាទីរសៀលថ្ងៃព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលស្រុកកោះកុង ដឹកនាំដោយលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក និងកម្លាំងទាំង៣ប្រភេទ ដើម្បីរៀបចំផែនការអនុវត្តការងារកិច្ចការងារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវូដ-១៩ ឱ្យបានម៉ឹងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ (Covid-19) ចុះថ្ងៃព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកកោះកុង។

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 19 នាទីមុន