រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានដឹកនាំក្រុមអធិកិច្ចការងាររបស់មន្ទីរចុះផ្សព្វផ្សាយ និងពន្យល់ណែនាំដល់នាយករោងចក្រសហគ្រាសទាំងអស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (161)

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានដឹកនាំក្រុមអធិកិច្ចការងាររបស់មន្ទីរចុះផ្សព្វផ្សាយ និងពន្យល់ណែនាំដល់នាយករោងចក្រសហគ្រាសទាំងអស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកខេត្តកោះកុងស្តីពី៖

  • អនុក្រឹត្យលេខ៥០ អនក្រ.បក ស្ដីពីការលើកការឈប់សម្រាកការងាររបស់មន្រី្តរាជការ និយោជិត កម្មករនៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ខែមេសាឆ្នាំ២០២០។
  • បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០២ប.ប ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
  • សេចក្តីជូនដំណឹងលេខ០១២/២០ក.ប ស្ដីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០។
  • សេចក្តីសេចក្តីជូនដំណឹងលេខ០១៣/២០
    ក.ប ស្តីពី វិធានការការជំងឺកូវីដ-១៩នៅតាមរោងចក្រសហគ្រាសគ្រឹះស្ថានក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០។
  • សេចក្តីជូនដំណឹងលេខ០១៤/២០ក.ប ស្ដីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតពីដឹកជញ្ជូនកម្មករនិយោជិតនិងការធ្វើការងារនៅក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងនោះផងដែរក៏បានចែកប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិតទៅដល់នាយករោងចក្រសហគ្រាសដើម្បីចែកជូនបន្តទៅដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកកម្មករគិតចាប់ពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២០៕
    ប្រភព : មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង
ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 នាទីមុន