រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ដោយមានការអន្ដរាគមន៍ពីអាជ្ញាធរស្រុក ឃុំ ត្រូវរៀបចំឯកសារបន្ទាន់ដើម្បីបញ្ជូនអ្នកជម្ងឺក្រីក្រនៅភូមិកោះស្ដេច ទៅព្យាបាលនៅរាជធានីភ្នំពេញ

ដោយ រដ្ឋបាលស្រុកគិរីសាគរចំនួនទស្សនា (442)

ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២០ ដោយមានការអន្ដរាគមន៍ពីអាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យមើលគ្រួសារ០១ ដែលក្រីក្រ នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានអាការៈចុកពោះខ្លាំង រលាកពោះវៀន សង្ស័យពោះវៀនដុះខ្នែង ហើយត្រូវវះកាត់បន្ទាន់ ហើយបានធ្វើលិខិតស្នើសុំលោកអភិបាលស្រុក ចេញលិខិតអនុញ្ញាតអោយអ្នកជម្ងឺធ្វើដំណើរទៅរាជធានីភ្នំពេញបាន ហើយលោកអភិបាលស្រុកក៏បានចេញលិខិតអនុញ្ញាតអោយអ្នកជម្ងឺដើម្បីធ្វើដំណើរទៅភ្នំពេញបាន នឹងមានការឧបត្ថម្ភ ពីលោក ទួន ឪទី នាយករងរដ្ឋបាលស្រុក ១០០,០០០រៀល ថវិការដ្ឋបាលឃុំកោះស្ដេច ២០០,០០០រៀល លោក យ៉ាង រិទ្ធីរ៉ា ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ៥០,០០០រៀល លោក ផេង ឆាយ ប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច100$ នឹងបានចាត់ចែងបញ្ជួនអ្នកជម្ងឺទៅរួចរាល់

ប្រភពពី យ៉ាង រិទ្ធីរ៉ា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 នាទីមុន