រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល ដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១០០គ្រួសារ នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (532)

ស្រុកស្រែអំបិល៖ កាលពីថ្ងៃសៅរ៍ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងព្រះវត្តមានព្រះគ្រូព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍អនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង និងមានការចូលរួមពីលោកមេឃុំ និង ស.ស.យ.ក. ឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គ.ក្រ មី ម៉ាស់ សាប៊ូរលាងដៃ សាប៊ូរបោកខោអាវ និងជែលលាងដៃ ព្រមទាំងផ្សព្វផ្សាយ អប់រំ ណែនាំ អំពីការបង្ការ ការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ (Covid-19)។ ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលក៏បានពន្យល់បងប្អូនប្រជាពលរដ្ឋអំពីការអនុវត្តតាមបទបញ្ជាលេខ ០២ ប.ប. និងសេចក្ដីសម្រេចលេខ ០៣៩ ស.ស.រ. របស់រាជរដ្ឋាភិបាលផងដែរ។

ប្រភព៖ ប៊ួ សុភា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន