រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ផ្ទះមួយខ្នង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និងប៉ៈពាល់៣ខ្នងទៀតតិចតួច ខណៈដែលម្ចាស់ផ្ទះចេញទៅកាប់ព្រៃ ដោយទុកកូនតូចៗនៅចាំផ្ទះ ហេតុការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៤ល្ងាច នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មិនទាន់ដឹងមូលហេតុច្បាស់លាស់

ដោយ ហេង គីមឆនចំនួនទស្សនា (292)

ផ្ទះមួយខ្នង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និងប៉ៈពាល់៣ខ្នងទៀតតិចតួច ខណៈដែលម្ចាស់ផ្ទះចេញទៅកាប់ព្រៃ ដោយទុកកូនតូចៗនៅចាំផ្ទះ ហេតុការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៤ល្ងាច នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មិនទាន់ដឹងមូលហេតុច្បាស់លាស់។ក្រោយពីទទួលបានព័ត៌មានភ្លាមពីអនុសាខាកក្រក ក្រុងខេមរភូមិន្ទ នៅព្រឹកថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកក្រកកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអនុសាខាកក្រក ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងសហការី សហការជាមួយ អធិការដ្ឋានក្រុងខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន៤គ្រួសារ ក្នុងនោះខូចខាតទាំងស្រុងចំនួន ១គ្រួសារ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលអោយបាត់ បង់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗទៀត។សម្ដេចក៏តែងតែមាន ការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយសារគ្រោះអគ្គីភ័យផ្សេងៗ នារដូវប្រាំងនេះ ដែលអាចកើតឡើងបានគ្រប់ពេល នឹងសូមអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗរួមមាន៖ ១.គ្រោះអគ្គីភ័យ ២.គ្រោះថ្នាក់ចរាចរណ៍ ៣. គ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់…) និងទី៤គឺជំងឺរលាកសួតប្រភេទថ្មី កូវីដ១៩ ដែលកំពុងរីការាលដាលនៅជុំវិញពិភពលោក ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ លោកស្រី និងក្រុមគ្រួសារ សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅជូនចំពោះលោកស្រី និងក្រុមការងារកាកបាទក្រហម ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

អំណោយដែលសាខាផ្តល់ជូន៣គ្រួសាររងគ្រោះដោយអន្លើរួមមាន៖ អង្ករ ២៥គ.ក តង់ ១ មី ១កេស មុងជ្រលក់ថ្នាំ១ ទឹកបរិសុទ្ធ១កេស ធូបមូស១ដុំ ថ្នាំបាញ់មូស២កំប៉ុង កំសៀវ១ កញ្ច្រែងជ័រ១ និងថវិកាចំនួន ២០០,០០០រៀលដូចគ្នា។

ចំពោះគ្រួសាររងគ្រោះខូចខាតទាំងស្រុងទទួលបាន៖ អង្ករ៥០គ.ក តង់ ១ មី១កេស ឃីត១ឈុត ( ភួយ ក្រម៉ា ខ្នើយ កន្ទេល ) មុងជ្រលក់ថ្នាំ១ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ សម្ភារៈផ្ទះបាយ ១ឈុត ធុងទឹក១ធុង ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន ១០០០,០០០រៀល។

ដោយឡែកលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកក្រក ខេត្តកោះកុងបានឧបត្ថម្ភបន្ថែម៖
១.គ្រួសាររងគ្រោះខូចខាតទាំងស្រុង១គ្រួសារ ថវិកា ២,០០០,០០០ រៀល (ពីរលានរៀល)
២.គ្រួសាររងគ្រោះដោយអន្លើ ចំនួន៣គ្រួសារ ថវិកា ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ដូចគ្នា ។

ដោយឡែកថវិកាអនុសាខាកក្រក ក្រុងខេមរភូមិន្ទ ក្នុងមួយគ្រួសារៗ ទទួលបាន ៥ម៉ឺនរៀល ។ រួមនឹងថវិកាសប្បុរសជនមួយចំនួនទៀតផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន