រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង និងសហការី សហការជាមួយ លោក ប្រាក់ វិចិត្រ តំណាងប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកជាគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋទើបតែមកពីប្រទេសថៃចំនួន ៧នាក់ ស្រី២នាក់ ដែលកំពុងស្នាក់នៅដាច់ដោយឡែក នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (159)

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង និងសហការី សហការជាមួយ លោក ប្រាក់ វិចិត្រ តំណាងប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកជាគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋទើបតែមកពីប្រទេសថៃចំនួន ៧នាក់ ស្រី២នាក់ ដែលកំពុងស្នាក់នៅដាច់ដោយឡែក នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា និងក្រុមការងារទាំងអស់ បានពាំនាំនូវសេចក្ដីនឹករឭកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ព្រមទាំងលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដែលលោកតែងតែបារម្ភពីសុខទុក្ខរបស់បងប្អូនជារៀងរហូតមក និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវគិតគូរជានិច្ចពីសុខភាពអនាម័យ​ និងអនុវត្តវិធីបង្ការពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ នេះតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ហើយបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃសិន។ ក្នុងករណីបើមានអាការៈដូចជាក្អក ក្តៅខ្លួន ផ្តាសសាយ គ្រុនក្តៅ ពិបាកដកដង្ហើម សូមទៅជួបគ្រូពេទ្យជំនាញដែលនៅជិតលោកអ្នកបំផុតរួចប្រាប់ពត៌មានអំពីប្រវត្តិនៃការធ្វើដំណើរ​ និងប្រភេទរោគសញ្ញាដល់គ្រូពេទ្យ ។​ ទន្ទឹមនឹងនេះ​ ក្រុមការងារក៏បានជម្រាបជូនពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២អាវ ធូបមូស២ប្រអប់ ថ្នាំបាញ់មូស២កំប៉ុង ព្រមទាំងថវិកា៨០,០០០រៀល ដូចៗគ្នា ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 23 នាទីមុន