លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តកោះកុងបានចាត់អោយក្រុមប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយប្រចាំខែមេសា អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន០៨គ្រួសារ នៅក្រុងខេមរភូមិន្ទ ចំនួន០៥គ្រួសារ និងស្រុកគិរីសាគរចំនួន០៣គ្រួសារ ក្នុងខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តកោះកុងបានចាត់អោយក្រុមប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយប្រចាំខែមេសា អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន០៨គ្រួសារ នៅក្រុងខេមរភូមិន្ទ ចំនួន០៥គ្រួសារ និងស្រុកគិរីសាគរចំនួន០៣គ្រួសារ ក្នុងខេត្តកោះកុង ។
នាឱកាសនោះក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។
ក្រុមការងារក៏បានធ្វើការ ផ្សព្វផ្សាយពី របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩ និង វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ។
សម្ភារដែលសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួល បាន៖
អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកត្រី១យួរ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ថ្នាំបាញ់មូស២កំប៉ុងតូច ធូបមូស២ប្រអប់ ព្រមទាំងថវិកា៨០,០០០រៀល ដូចៗគ្នា។







