រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការវាស់វែងទីតាំងដីស្នើសុំធ្វើវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតក្នុងតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃពាមក្រសោប នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ដោយ រស់ ជីវិនចំនួនទស្សនា (253)

ខេត្តកោះកុង៖ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការវាស់វែងទីតាំងដីចំនួន ០២ កន្លែង ដែលបានស្នើសុំធ្វើវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតក្នុងតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃពាមក្រសោប របស់ឈ្មោះ សុខ គឹមហុង និង មាស ស៊ីវជូរ នៅភូមិឃ្លងធឹក សង្កាត់ស្ទឹងវែង និងមួយកន្លែងផ្សេងទៀតរបស់ឈ្មោះ ផាន់ កណ្ណារ៉ាត និងឈ្មោះ សុខ គឹមហុង នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពី លោក ឈេង សុវណ្ណដា អភិបាលនៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថាន លោក រស់ ជីវិន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ នៃទីចាត់ការអន្តរវិស័យ លោក អ៊ុល រ៉ាន់ នាយកដែនជម្រកសត្វព្រៃពាមក្រសោប លោក អាយ សុភារិទ្ធ ប្រធានការិយាល័យ ដនសភ ក្រុងខេមរភូមិន្ទ និងមន្ត្រីបច្ចេកទេស។

អង្គប្រជុំបានសម្រេចរៀបចំនីតិវិធីចេញវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនម្ចាស់ដីទាំង ២ កន្លែងនោះ ដោយឯកភាពពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចមួយចំនួនដូចជា ចំណីព្រែក អូរ ផ្លូវ និងតំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃពាមក្រសោប។ បន្ថែមពីលើនេះ ការរៀបចំទាំងអស់ គឺឈរលើសារាចរ អនុក្រឹត្យ និងបទដ្ឋានគតិយុត្តដែលមានស្រាប់៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន