រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមការងារថ្នាក់ស្រុកបានសហការជាមួយក្រុមការងារថ្នាក់ខេត្តចុះពិនិត្យជនជាតិចិន ទេីបមកពីប្រទេសចិន​ធ្វេីដំណេីរមកកាន់ក្រុមហ៊ុន​ យូ​ ញៀន​ ស្ថិតក្នុងស្រុកគិរីសាគរ​ ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកគិរីសាគរចំនួនទស្សនា (246)

ថ្ងៃពុធ​ ៨រោច​ ខែចេត្រ​ ឆ្នាំកុរ​ ពស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៥​ ខែមេសា​ ឆ្នាំកុរ ដោយមានការចាត់តាំងរបស់លោកអភិបាលស្រុក ខ្ញុំបាទ សាយ ង៉ែត នាយករដ្ឋបាលស្រុក បានដឹកនាំប្រធានមណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរឃុំ សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ដើម្បីចុះប្រមូលយកទិន្នន័យ និងវាស់កំដៅជនជាតិចិនចំនួន ២១ រូប ដែលមកពីប្រទេសចិន ចូលមកធ្វើការនៅក្រុមហ៊ុន UNION ក្នុងស្រុកគិរីសាគរ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្នុងនោះពិនិត្យឃើញថា ក្រុមហ៊ុនបានដាក់អោយពួកគាត់ស្នាក់នៅដាច់ដោយឡែក នៅសណ្ឋាគារ៥ជាន់ រយៈពេល ១៤ ថ្ងៃសិនមុននឹងចេញធ្វើការ ហើយគ្រូពេទ្យបានធ្វើការវាស់កម្តៅឃើញថាមានកម្តៅធម្មតា រួចគ្រូពេទ្យក៏បានធ្វើការអប់រំណែនាំដល់ពួកគាត់អំពីវិធីការពារជម្ងឺកូវីដ១៩ផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 នាទីមុន