រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សាការងារមួយចំនួននៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (264)

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សាការងារមួយចំនួននៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក្រោមការដឹកនាំដោយលោក ជា សូវី អភិបាល និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម និងមានការចូលរួមពីលោកស្រី អ៊ិន សុភី អនុប្រធាន និងសមាជិកគណៈកម្មាធិការលទ្ធកម្មសរុប ៩រូប ស្រី ០១រូប នៅសាលប្រជុំសាលាស្រុកកោះកុង។

ក្នុងកិច្ចប្រជុំនោះផង អង្គភាពលទ្ធកម្មបានរាយការណ៍ពីសកម្មភាពការងារនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងរបាយការណ៍ប្រចាំត្រីមាសទី១ ជូនគណៈកម្មាធិការ និងបានលើកការសុំយោបល់លើកិច្ចការងារមួយចំនួនពីលោកប្រធាន និងគណៈកម្មាធិការ ដើម្បីរៀបចំកិច្ចដំណើរការលទ្ធកម្មសាធារណៈ ឱ្យសមស្របតាមនិតីវិធីកិច្ចលទ្ធកម្មសាធារណៈ តាមផែនការដើមឆ្នាំ២០២០។

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន