រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការ អនុសាខា កក្រក ស្រុក ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើបនឹងសម្រាលជួបការលំបាក ចំនួន០២គ្រួសារ

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (265)

18/04/2020 (2:00 pm)

==========================

លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌអនុប្រធានគណៈកម្មាធិការ អនុសាខា កក្រក ស្រុក ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើបនឹងសម្រាលជួបការលំបាក ចំនួន០២គ្រួសារ ៖

១.ឈ្មោះ នុន ធន អាយុ៣០ ឆ្នាំ រស់នៅភូមិតាំកន់ ឃុំកណ្ដោល

 ២.ឈ្មោះ ណាត់ ខេន អាយុ៤០ឆ្នាំ រស់នៅភូមិប្រទាល  ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នកំពុងសម្រាក នៅមណ្ឌលសុខភាពអណ្ដូងទឹក ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ  ។

សម្ភារដែលអនុសាខា ផ្តល់ជូនរួមមាន៖ ខោទឹកនោម ១ដុំ កន្សែងពោះគោ ១ ពួក ១ ម៉ុង ១ សាប៊ូ ១ ម្សៅ១ ស្រោមដៃ ស្រោមជើងមួកពូក១ ម្សៅ  អាវឈុត ក្រដាស់អនាម័យ ទឹកសុទ្ធ ១យួរ  និងថវិកា ១០០.០០០រៀល ។

ប្រភព:អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

============================

ថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០

April 18, 2020 

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 54 នាទីមុន