រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក យ៉យ ស៊ីម អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ និងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន១គ្រួសារ ឈ្មោះ បាន ចេក អាយុ២៦ឆ្នាំ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (231)

18/04/2020 (3:00 pm)

==========================

លោក យ៉យ ស៊ីម អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ និងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន១គ្រួសារ ឈ្មោះ បាន ចេក អាយុ២៦ឆ្នាំ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

នាឱកាសនោះលោកអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុក  បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន  សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារៈរដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖

អង្ករ២០គក្រ  ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១យូ ខ្លាញ់ ១ដប ទឹកត្រី ១យូ ទឹកស៊ីអ៉ីវ ១យូ ស្ករស ១គក្រ បីចេង ១កញ្ចាប់ អំបិល ១កញ្ចាប់ តង់១និងថវិកា ៥០,០០០រៀល

ប្រភព:អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

============================

ថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០

April 18, 2020 

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 21 នាទីមុន