រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលឃុំជ្រោយប្រស់ បើកកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សា និងជាមេឃុំជ្រោយប្រស់

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (246)

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទីព្រឹក រដ្ឋបាលឃុំជ្រោយប្រស់បានបើកកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាឃុំក្រោមការដឹកនាំដោយលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សា និងជាមេឃុំជ្រោយប្រស់ និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ប៉ុស្ដិ៍សុខភាពឃុំ និងមេភូមិទាំង២ នៃរដ្ឋបាលឃុំជ្រោយប្រស់ នៅសាលាឃុំជ្រោយប្រស់។

ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំបានធ្វើការពិភាក្សាលើ
១.បញ្ហាជំងឺកូវីដ១៩ (Covid-19) ត្រូវបន្តធ្វើការតាមដានជាប្រចាំចំពោះការចេញ ចូលរបស់ប្រជាពលរដ្ឋឬជនដែលប្លែកមុខ និងបន្តផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងកូវីដ-១៩ ក្នុងភូមិនីមួយៗ
២.បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ អង្គប្រជុំបានពិភាក្សាលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ បន្ថែមទៀត ដើម្បីអោយមូលដ្ឋានល្អ ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
៣.ការពង្រឹងអោយសិស្សរៀនតាមទូរទស្សន៍ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងបង្កើតថ្មី សម្រាប់ការបង្រៀនតាមអនឡាញ (Online) ដល់សិស្សានុសិស្សទូទាំងប្រទេសក្នុងកំឡុងពេលដែលក្រសួងអប់រំយុវជន និងកីឡា ចេញសេចក្តីណែនាំ ស្តីពី ការពន្យាពេលនៃការចូលរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូនៅទូទាំងប្រទេស

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 41 នាទីមុន