ប្រធានក្រុមប្រឹក្សាស្រុក និងលោក អន សុធារិទ្ធ អភិបាលស្រុកបានសហការដឹកនាំកិច្ចប្រជុំពិភាក្សាលើការនិមិត្តសញ្ញាសំគាល់របស់រដ្ឋបាលស្រុក និងឃុំ
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២ រសៀល នៅសាលាស្រុកថ្មបាំង លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក អន សុធារិទ្ធ អភិបាលស្រុកបានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សា កំណត់យកនិមិត្តសញ្ញាសំគាល់របស់រដ្ឋបាលស្រុក និងឃុំ។ ក្នុងកិច្ចប្រជុំនេះ លោកបានធ្វើការណែនាំតាម ស.ជ.ណ លេខ ១១៦៥ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដោយអង្គប្រជុំបានវែកញែកដោយឈរលើមូលដ្ឋាន ១, អត្តន័យនៃនិមិត្តសញ្ញា :ឧទាហរណ៍ រាងមូលទ្រវែង រាងពងក្រពើ រាងបួនជ្រុងទ្រវែង និងរាងផ្សេងៗ និងជ្រើសការដាក់រូបដែលជាតំណាងស្រុក ២, អត្ថន័យពណ៌ ដែលជាតំណាង។
ព័ត៌មានជាប់ទាក់ទង