រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាតៃក្រោម បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីការឆ្លង និងវិធីការពារពីជំងឺCovid-19 នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (423)

ស្រុកកោះកុង៖ ថ្ងៃសៅរ៍៤កើត ខែពិសាខ រឆ្នាំជូតទោស័ក ព,ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ខែមេសាឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង ដឹកនាំដោយ ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាតៃក្រោម បានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ដែលមានសមាសភាពចូលរួម
អមដំណើររួមមានៈ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង/ លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង /លោក អធិការស្រុកកោះកុង /លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកប្រធានមណ្ឌលសុខភាព /លោកប្រធានការិយាល័យ ដ ន ស ស្រុកកោះកុង/ លោកស្រីតំណាងមន្ទីរបរិស្ថានខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ /ប៉ុស្ថិ៍រដ្ឋបាលឃុំ និងមានការចូលរួមពីប្រជាពលរដ្ឋនៅភូមិកោះអណ្តែត ។ ក្នុងកិច្ចជួបសំណេះសំណាលនេះ ក្រុមការងារបាននាំយកនូវ សំភារៈមួយចំនួន រួមមានក្រមា ម៉ាស់ និងសាប៉ូលាងដៃ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ជាពីសេសបានផ្តាំផ្ញើដល់បងប្អូនអោយចេះថែទាំសុខភាព និងចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ។ ប្រភព៖ សន សេង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 នាទីមុន