លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាកក្រក ក្រុងខេមរភូមិន្ទ សហការជាមួយអាជ្ញាធរភូមិ សង្កាត់ អញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា ងាយរងគ្រោះ ចំនួន៣២គ្រួសារ មកពីសង្កាត់ស្ទឹងវែង១២គ្រួសារ សង្កាត់ដងទង់១០គ្រួសារ និសង្កាត់ស្មាច់មានជ័យ១០គ្រួសារ ក្រុងខេមរភូមិន្ទ នៅទីស្នាក់ការសាខា កក្រក ខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាកក្រក ក្រុងខេមរភូមិន្ទ សហការជាមួយអាជ្ញាធរភូមិ សង្កាត់ អញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា ងាយរងគ្រោះ ចំនួន៣២គ្រួសារ មកពីសង្កាត់ស្ទឹងវែង១២គ្រួសារ សង្កាត់ដងទង់១០គ្រួសារ និសង្កាត់ស្មាច់មានជ័យ១០គ្រួសារ ក្រុងខេមរភូមិន្ទ នៅទីស្នាក់ការសាខា កក្រក ខេត្តកោះកុង ។
នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។
តមក លោក ឈួន យ៉ាដា នាយកសាខា ក៏បានធ្វើការ ណែនាំពីវិធីបង្ការ វិធីលាងដៃ ការពារជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ។
ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។
សម្ភារៈរដែលសាខាបានផ្ដល់ជូន ទទួលបាន៖
អង្ករ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ធូបមូស ១ប្រអប់ ថ្នាំបាញ់មូស១កំប៉ុងតូច ប័ណ្ណប្រកាសស្តីពីអនាម័យនៃការលាងដៃ១សន្លឹក ព្រមទាំងថវិកា ៥ម៉ឺនរៀល ដូចៗគ្នា។





















