រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិកសរអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មណ្ឌលសីមា សហការជាមួយក្រុមកាងារសាខា កក្រក ខេត្តកោះកុង អ្នកស្ម័គ្រចិត្តកក្រក ក្រុមប្រឹក្សាឃុំទួលគគីរ មេភូមិ និងយុវជន ស. ស .យ .ក .ស្រុក ចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ បង្ការការចម្លងជំងឺកូវីដ១៩ ដោយបិទPosterចំនួន១៥ផ្ទាំង(ឧបត្ថម្ភដោយUnicef តាមរយៈកាកបាទក្រហមកម្ពុជា) ប៉ាន់ណូផ្សព្វផ្សាយរបស់សហភាព សហព័ន្ធ យុវជនកម្ពុជា ចំនួន០១ផ្ទាំង និងខិតប័ណ្ណ ចំនួន១០០សន្លឹក ម៉ាស់ចំនួន៥០ម៉ាស់ សាប៊ូដុំ ២០ ដុំ និង អាវយឺត៤០ ស្ថិតនៅ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប១៥នាក់ ស្រី០៦នាក់

ដោយ ហេង គីមឆនចំនួនទស្សនា (375)

លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិកសរអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មណ្ឌលសីមា សហការជាមួយក្រុមកាងារសាខា កក្រក ខេត្តកោះកុង អ្នកស្ម័គ្រចិត្តកក្រក ក្រុមប្រឹក្សាឃុំទួលគគីរ មេភូមិ និងយុវជន ស. ស .យ .ក .ស្រុក ចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ បង្ការការចម្លងជំងឺកូវីដ១៩ ដោយបិទPosterចំនួន១៥ផ្ទាំង(ឧបត្ថម្ភដោយUnicef តាមរយៈកាកបាទក្រហមកម្ពុជា) ប៉ាន់ណូផ្សព្វផ្សាយរបស់សហភាព សហព័ន្ធ យុវជនកម្ពុជា ចំនួន០១ផ្ទាំង និងខិតប័ណ្ណ ចំនួន១០០សន្លឹក ម៉ាស់ចំនួន៥០ម៉ាស់ សាប៊ូដុំ ២០ ដុំ និង អាវយឺត៤០ ស្ថិតនៅ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប១៥នាក់ ស្រី០៦នាក់។

នាឱកាសនេះលោកប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ។
ក្រុមការងារបានចុះផ្សព្វផ្សាយនិងងចាក់សារអប់រំតាមឃោសនាសព្ទមានៈកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ លើទីតាំងសំខាន់ចំនួន ៤ រួមមាន៖ និងភូមិទួលគគីរលើ ភូមិទួលគគីរក្រោម ភូមិតាចាត និងភូមិកោះចាក ឃុំទួលគគីរ តាមខ្នងផ្ទះបានចំនួន ២០០ខ្នងផ្ទះមានប្រជាជនចូលរួមសរុប ៣០០នាក់ ស្រ្តី ១៥០នាក់។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន