រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក កុក សំអាន ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី១១ អាណត្តិទី៣ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទចំនួនទស្សនា (182)

ព្រឹកថ្ងៃព្រហស្បតិ៍ ០៩កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ : លោក កុក សំអាន ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី១១ អាណត្តិទី៣ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ដោយពិនិត្យ និងអនុម័តទៅលេីរបៀបវារ:ចំនួន៤ ដូចខាងក្រោម: ១/ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលេីកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។ ២/ពិនិត្យ​ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទសម្រាប់ខែមេសា ឆ្នាំ២០២០។ ៣/ពិនិត្យ​ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថមម្ភជូនមន្ត្រី-បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងសង្កាត់ទាំងបីសម្រាប់ខែមេសា ឆ្នាំ២០២០។ ៤/បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះបានធ្វេីឡេីងនៅសាលប្រជុំនៃរដ្ឋបាលក្រុងខេមរភូមិន្ទ។

# ប្រភពពី : រដ្ឋបាលក្រុងខេមរភូមិន្ទ #

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 ម៉ោងមុន