រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានប្រគល់នូវសំបុត្របញ្ជាក់កំណើត ដែលប្រជាពលរដ្ឋបានស្នើសុំកែតម្រូវទិន្នន័យនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (293)

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានប្រគល់នូវសំបុត្របញ្ជាក់កំណើត ដែលប្រជាពលរដ្ឋបានស្នើសុំកែតម្រូវទិន្នន័យមួយចំនួនដែលមិនអាចប្រើប្រាស់បាននាពេលកន្លងមក ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ជូនប្រជាពលរដ្ឋរស់នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងឱកាសនោះផងដែរ លោកស្រី បានណែនាំដល់ប្រជាពលរដ្ឋថា ឯកសារនេះអាចយកទៅប្រើប្រាស់តាមតម្រូវការរបស់គាត់បាន និងសូមថែរក្សាទុកដាក់អោយបានល្អ កុំអោយមានការខូចខាត ស្របជាមួយគ្នានោះ មន្ត្រីសាលាស្រុក ក៏បានអ៊ុតប្លាស្ទិករឹងការពារការត្រូវទឹក ឬការទុកដាក់មិនបានល្អ ដែលនាំអោយខូចក្រដាសផងដែរ។

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 50 នាទីមុន