រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុឹម សារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបូទុមសាគរ បានប្រគល់ថវិកា និងបានចុះត្រួតពិនិត្យទីតាំងដីសម្រាប់សាងសង់សាលារៀនឧបសម្ព័ន្ធសិក្សាជីត្រេះ

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (317)

30/04/2020 (9:30 am)
————————————-
លោកស្រី អុិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ និងសហការី បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក អុឹម សារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបូទុមសាគរ បានប្រគល់ថវិកា និងបានចុះត្រួតពិនិត្យទីតាំងដីសម្រាប់សាងសង់សាលារៀនឧបសម្ព័ន្ធសិក្សាជីត្រេះ ដែលស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបូទុមសាគរ និងមានមតិផ្តាំផ្ញើរនូវវិធានការការពារទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ដល់ក្រុមការងារ និងប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
—————————————-
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០
April 30, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន