រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកក្រក ខេត្តកោះកុង បានចាត់មន្ត្រីទទួលបន្ទុកសុខភាព សាខា ផ្តល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនគ្រួសារស្ត្រីរស់នៅជាមួយមេរោគអេដស៍ជួបការលំបាក១នាក់ឈ្មោះ រ.ស.ន អាយុ៣២ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (207)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកក្រក ខេត្តកោះកុង បានចាត់មន្ត្រីទទួលបន្ទុកសុខភាព សាខា ផ្តល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនគ្រួសារស្ត្រីរស់នៅជាមួយមេរោគអេដស៍ជួបការលំបាក១នាក់ឈ្មោះ រ.ស.ន អាយុ៣២ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកោះកុង។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសាររស់នៅជាមួយមេរោគអេដស៍ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

សម្ភារៈរដែលសាខាបានផ្ដល់ជូន ទទួលបាន៖
ទឹកផ្លែឈើស្រស់ ១២កំប៉ុង ទឹកដោះគោខាប់៤កំប៉ុង អាវយឺត៤ ធូបមូស ២ប្រអប់ ថ្នាំបាញ់មូស២កំប៉ុងតូច ព្រមទាំងថវិកា ២០ម៉ឺន
រៀល ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន