រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឡុច ភិ័រ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា អញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពីព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះមេគណខេត្តកោះកុង ព្រះចៅអធិការវត្តជោត្តញ្ញាណ និងជាអនុប្រធានកិត្តិយសាខា

ដោយ ហេង គីមឆនចំនួនទស្សនា (191)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឡុច ភិ័រ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា អញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពីព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះមេគណខេត្តកោះកុង ព្រះចៅអធិការវត្តជោត្តញ្ញាណ និងជាអនុប្រធានកិត្តិយសាខា ។
មានសង្ឃដីកានាឱកាសនោះ ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ​សម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។
មានប្រសាសន៍នោះដែរ លោនាយករងសាខា ក៏បានពាំនាំប្រសាសន៍របស់​លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ​ថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌​របស់ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ និង ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ជោត្តញ្ញាណ ក្នុងការយកព្រះទ័យទុកដាក់​ប្រទាន​នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ នេះ សបញ្ជាក់​ពីព្រះទ័យ​ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរង​គ្រោះ និងងាយរងគ្រោះ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ គ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។
ទេយ្យទានដែលបានទទួលមាន៖
អង្ករ ១០០ គ.ក កនេ្ទល ៧ កនេ្ទល ភួយ ៦ ភួយ
មុង ៦ មុង ចង្រ្គានហ្គាស់ ៧ ហ្គាាស សន្ទះអាំងត្រី ៦
កំសៀងទឹក ១២ ខ្ទះ ១៣ ឆ្នាំងបាយ ៧ កំប៉ុងហ្គាស់ ៧
កញ្ច្រែងជ័រ ៧ ស្នូក ១ វែកសម្លរ ១៤ វែក
វែកឆា ៣១ ឆា ចានដែក ១៦ កន្ធុន កាទឹក ៥ កា
កំប៉ុងទឹកកៅ្ត ៣ កំប៉ុង ទឹកស៊ីអ៊ីវ ៤ យួរ
ទឹកត្រី ១០ យួរ ទឹកផែ្លឈើ ៦០ កំប៉ុង ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន