រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់សម្ភារៈ និងមធ្យោបាយ របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (1.1K)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់សម្ភារៈ និងមធ្យោបាយ របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តកោះកុង។

ក្រសួងបរិស្ថានពង្រឹងជីវភាពសហគមន៍តាមរយៈគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”

ធនធានធម្មជាតិគឺជាមូលដ្ឋានចំបង និងមានសារៈសំខាន់ណាស់ ដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោក ក៏ដូចជាមនុស្សដែលរស់នៅលើភពផែនដី និងមានការប្រាស្រ័យគ្នាទៅវិញទៅមកក្នុងជីវិតប្រចាំថ្ងៃ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីប្រគល់សម្ភារៈ និងមធ្យោបាយ របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកោះកុង កាលពីថ្ងៃសុក្រុ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរបរិស្ថានខេត្តកោះកុង។

ឯកឧត្តម រដ្ឋលេខាធិការមានប្រសាសន៍ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្រ្តីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ពិសេសមន្ទីរបរិស្ថាននិងមន្រ្តីឧទ្យានុរក្ស ចំពោះការខិតខំក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ នៅក្នុងខេត្តកោះកុង ដោយឈរលើមូលដ្ឋាននិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ដែរថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិអនុវត្តរយៈពេល៦ឆ្នាំ (២០២០-២០២៥) នៅក្នុងខេត្តគោលដៅចំនួន៧ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងតំបន់ការពារធម្មជាតិគោលដៅ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បួង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត
ដើម្បីធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ
និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹង
ទន្លេសាប។

សូមបញ្ជាក់ថា ខេត្តកោះកុងមានតំបន់ការពារ និងរបៀងអភិរក្សចំនួន១០កន្លែង ដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន និងជាតំបន់មានសក្តានុលពលខ្ពស់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ពិសេសចូលរួមចំណែកលើកម្ពស់ជីវភាពប្រជាសហគមន៍ ។ នៅក្នុងថ្ងៃនេះ ក្រសួងបរិស្ថាន បានការប្រគល់សម្ភារៈម៉ូតូ៧គ្រឿង ជារបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» និងរថយន្ត១គ្រឿងរបស់គម្រោងRedd+ ដល់មន្ទីរបរិស្ថានខេត្តកោះកុង គឺសម្រាប់ប្រើប្រាស់ ជាមធ្យោបាយក្នុងការបំពេញការងារគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន