រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង សមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយអនុសាខាកក្រក ស្រុកបូទុមសាគរ ដឹកនាំដោយ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា អាជ្ញាធរមូលដ្ឋាន អញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគមនុស្សធម៌ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន១០០គ្រួសារ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (223)

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃសុកករ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង សមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយអនុសាខាកក្រក ស្រុកបូទុមសាគរ ដឹកនាំដោយ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា អាជ្ញាធរមូលដ្ឋាន អញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគមនុស្សធម៌ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន១០០គ្រួសារ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ជាមួយគ្នានោះ លោក ឈួន យ៉ាដា នាយកសាខា ក៏បានធ្វើការ ណែនាំពីវិធីបង្ការ វិធីលាងដៃ ការពារជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារៈរដែលសាខាបានផ្ដល់ជូន ក្នុងមួយគ្រួសារៗទទួលបាន៖
អាវយឺត២ ថ្នាំបាញ់មូស១កំប៉ុងតូច ប័ណ្ណប្រកាសស្តីពីអនាម័យនៃការលាងដៃ១សន្លឹក ព្រមទាំងថវិកា ៣ម៉ឺនរៀល ដូចៗគ្នា។

ដោយឡែកសម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖អង្ករ២០ គក្រ ទឹកស៊ីអ៊ីវ៦ដប ទឹកត្រី៥ដប ប្រេងសណ្តែក១ដប ត្រីខ៥កំប៉ុង អំបិល ប៊ីចេង ស្ករស១កញ្ចប់ ទឹកសុទ្ធ១យួរ ព្រមទាំងថវិកា២ម៉ឺនរៀលដូចៗគ្នា។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 11 នាទីមុន