រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមប្រតិបត្តិសាខា សហការជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុ សាខា កក្រក ស្រុកមណ្ឌលសីមា និងសហការី លោកគ្រូទីប្រឹក្សាយុវជន កក្រក បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៥ នាក់ ស្រី ៦ នាក់ សហការ ជាមួយអាជ្ញាធរស្រុកមណ្ឌលសីមា មន្រ្តីនគបាលចរាចរណ៍ផ្លូវគោក កងរាជអាវុធហត្ថ កងកម្លាំងនគរបាល សរុប២០នាក់ បានចុះអប់រំផ្សព្វផ្សាយផ្ទាល់ ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចមុខផ្សារចាំយាម ស្រុកមណ្ឌលសីមា។

ដោយ ហេង គីមឆនចំនួនទស្សនា (203)

សាខា កក្រក ខេត្តកោះកុង ៖នៅថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមប្រតិបត្តិសាខា សហការជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុ សាខា កក្រក ស្រុកមណ្ឌលសីមា និងសហការី លោកគ្រូទីប្រឹក្សាយុវជន កក្រក បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៥ នាក់ ស្រី ៦ នាក់ សហការ ជាមួយអាជ្ញាធរស្រុកមណ្ឌលសីមា មន្រ្តីនគបាលចរាចរណ៍ផ្លូវគោក កងរាជអាវុធហត្ថ កងកម្លាំងនគរបាល សរុប២០នាក់ បានចុះអប់រំផ្សព្វផ្សាយផ្ទាល់ ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចមុខផ្សារចាំយាម ស្រុកមណ្ឌលសីមា ។

នាឱកាសនោះ លោកប្រធានអនុសាខា កក្រក ស្រុក បានមានប្រសាសន៍ថាណែនាំបងប្អូនប្រជាពលរដ្ឋដែលមិនទាន់យល់ច្បាស់ និងមិនទាន់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោថ្មី ថានៅថ្ងៃសុក្រ​ ទី០១ ​ខែឧសភា ឆ្នាំ២០២០ នេះ​គឺជា​ពេលដែល ​កងកម្លាំង​នគរបាល​ចម្រុះ​បានចាប់ផ្តើម​ចុះរឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅទូទាំង​ប្រទេស​កម្ពុជា​។ ​ប៉ុន្តែ ​ការចាប់ផ្តើម​អនុវត្ត​ការរឹតបន្តឹង​ច្បាប់ចរាចរណ៍​នាពេលនេះ​មានការចាប់​អារម្មណ៍ខ្លាំង​ពីប្រជាពលរដ្ឋ ​ដោយសារតែ​តម្លៃនៃការផាក​ពិន័យ​កើនទ្វេពីពីរ​ទៅបីបួនដង​ឯណោះ​។​ ជា​មួយគ្នានេះ ​គេក៏សង្កេតឃើញ​មានបញ្ហា​ចម្រូងចម្រាស​មួយចំនួន​កើតឡើង​ផងដែរ​នៅក្នុង​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍នេះ​។

ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ ក្រុមការងារបានធ្វើ គឺក្នុងគោលបំណង ដើម្បីជួយដាស់តឿនក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា ៖ ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន