រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (231)

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពនៃរដ្ឋបាលស្រុក មណ្ឌលសុខភាពត្រពាំងរូង អធិការ មេបញ្ជាការកងកម្លាំងទាំងបី លោកលោកស្រីមេឃុំទាំង៤ ប៉ុស្ដ៍រដ្ឋបាលឃុំទាំងបួន សរុបចំនួន ៣៧នាក់ ស្រី ០៦នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាល បានណែនាំដល់អាជ្ញាធរឃុំ និងប៉ុស្ត៍រដ្ឋបាលឃុំ ត្រូវបន្តធ្វើការចាក់មេក្រូផ្សព្វផ្សាយ និងចុះផ្សព្វផ្សាយតាមខ្នងផ្ទះនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធីសាស្ត្រការពារ និងប្រយុទ្ធប្រឆាំងនឹងCovid-19 ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់ច្បាស់អំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងការប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 ជាពិសេសណែនាំឱ្យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន។

ទន្ទឹមជាមួយនោះផងដេរ លោក អភិបាល បានរាយការណ៍ជម្រាបជូន លោកប្រធានក្រុមប្រឹក្សាស្រុក ពីការបន្តអនុវត្តគម្រោងផ្លូវទៅកាន់ភូមិកោះកុងក្នុង ថាលោកបានចាត់ លោក អ៊ឹង បឺត និងលោក សំ ពិសិដ្ឋ ចុះធ្វើការត្រួតពិនិត្យ និងតាមដានការអនុវត្តការងារនេះ ដោយសិក្សាពីស្ថានភាពជាក់ស្តែងពីការកែសម្រួល និងលើកដីតាមតំបន់ទំនាបលើទឹកអោយខ្ពស់ ដើម្បីទទួលបានផ្លូវមួយខ្សែដែលមានគុណភាព។

– របៀបវារៈនៃកិច្ចប្រជុំ
១. ការបើកកិច្ចប្រជុំ
២. ពិនិត្យកូរ៉ុម
៣. អនុម័តរបៀបវារៈ
៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង
៥. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុកកោះកុង
៦. បញ្ហាផ្សេងៗ
៧. បិទកម្មវិធី

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន