រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានចាត់លោក អ៊ឹង បឺត អនុប្រធានអង្គភាពលទ្ធកម្មស្រុក លោក សំ ពិសិដ្ឋ អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងលោក សន សេង អនុប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋានស្រុក និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង ចុះត្រួតពិនិត្យការងារជួសជុលផ្លូវកោះកុងក្នុង

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (376)

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣:០០ នាទីរសៀល ក្រោមការចង្អុលបង្ហាញ និងណែនាំពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក អ៊ឹង បឺត អនុប្រធានអង្គភាពលទ្ធកម្មស្រុក លោក សំ ពិសិដ្ឋ អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងលោក សន សេង អនុប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋានស្រុក និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង បានបន្តចុះធ្វើការត្រួតពិនិត្យ និងតាមដានលើការងារជួសជុលផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលមានប្រវែង ៤,២៣០ម៉ែត្រ ទទឹង ០៤ម៉ែត្រ ដែលទទួលការជួសជុលដោយក្រុមហ៊ុន ពៅ ផល្លា តភ្ជាប់ចេញពីផ្លូវជាតិលេខ៤៨ ទៅកាន់ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលជាគម្រោងអភិវឌ្ឍរបស់ស្រុកកោះកុង ដើម្បីពិនិត្យមើលចំណុចដែលត្រូវកែសម្រួល និងការអនុវត្តការងាររបស់ក្រុមហ៊ុន ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាព។
សមាសភាពចូលរួមពិនិត្យមាន ព្រះចៅអធិការវត្តព្រះពុទ្ធកោះកុង ហៅវត្តកោះកុងក្នុង តំណាងប្រជាពលរដ្ឋភូមិកោះកុងក្នុង និងបុគ្គលិកក្រុមហ៊ុន ពៅ ផល្លា។

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន