រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក លឹម ឌី ចៅសង្កាត់ដងទង់ បាន​ដឹកនាំ មន្ត្រីប៉ុស្តិ៍ លោកមេភូមិ៤ និងបានសហការ​ជាមួយ​ មន្ទីរសុខាភិបាលខេត្ត និងមណ្ឌល​សុខភាព​ស្ទឹងវែង​ ចុះត្រួតពិនិត្យ និងពិនិត្យសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ (សិស្ស) ដែលទើបត្រលប់មកពីប្រទេសថៃ​។

ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទចំនួនទស្សនា (139)

ថ្ងៃអង្គារ ១៤កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ : លោក លឹម ឌី ចៅសង្កាត់ដងទង់ បាន​ដឹកនាំ មន្ត្រីប៉ុស្តិ៍ លោកមេភូមិ៤ និងបានសហការ​ជាមួយ​ មន្ទីរសុខាភិបាលខេត្ត និងមណ្ឌល​សុខភាព​ស្ទឹងវែង​ ចុះត្រួតពិនិត្យ និងពិនិត្យសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ (សិស្ស) ដែលទើបត្រលប់ពីប្រទេសថៃ ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ តាមរយះច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី​០៣ ខែឧសភា​ ឆ្នាំ​២០២០​ បានមកស្នាក់នៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនៅ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០
មាន​ប្រជាពលរដ្ឋ​សរុបចំនួន​៨នាក់​ និងបានអប់រំផ្សព្វផ្សាយអោយពួកគាត់យល់ដឹងនិងការពារពីជំងឺកូវីដ ១៩(Covid-19) ព្រមទាំងឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យតាមដាន​បន្ត ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 ម៉ោងមុន