រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុក បូទុមសាគរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា ងាយរងគ្រោះ ចំនួន១០ គ្រួសារ

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (159)

06/05/2020 (9:00 am)

———————-

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុក បូទុមសាគរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន     បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា ងាយរងគ្រោះ ចំនួន១០ គ្រួសារ ស្ថិតនៅភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរខេត្តកោះកុង។

នាឱកាសនោះ ក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ក្រុមការងារក៏បានធ្វើការ ណែនាំពីវិធីបង្ការ ជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ។

សម្ភារៈដែលអនុសាខាបានផ្ដល់ជូន ទទួលបាន៖

អង្ករ២០ គក្រ   ត្រីខ ៥កំប៉ុង ទឹកសុទ្ធ ១យួរ ទឹកត្រី៦ដប ទឹកស៊ីអ៉ីវ ៦ដប ប្រេងឆា១ដប អំបិល១កញ្ចាប់ ប៊ីចេង ១ កញ្ចាប់ ស្ករស១កញ្ចាប់ ទឹកដោះគោខាប់ ១កំប៉ុង។

ប្រភព: អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

———————-

ថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

May 6, 2020

ពិធី​បុណ្យ​វិសាខ​បូជា (Visaka Bochea)

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន