រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខា និង លឹម សោភណ្ឌ អនុប្រធានកិត្តិយសគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ , លោក លោកស្រី អនុប្រធានអនុសាខា ,អាជ្ញាធរសង្កាត់ ភូមិ ព្រមទាំងសហការី បានទទួលទេយ្យទានមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ពីព្រះតេជគុណ ព្រះលក្ខណ៍មុនី វង្ស វិជ័យព្រះមេគុណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះចៅអធិការវត្តទេពនិមិត្តចហៅវត្តថ្មី ព្រះអង្គជាប្រធានគណៈកិត្តិយសអនុសាខាក្រុង

ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទចំនួនទស្សនា (207)

នាព្រឹកថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០:អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខា និង លឹម សោភណ្ឌ អនុប្រធានកិត្តិយសគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ , លោក លោកស្រី អនុប្រធានអនុសាខា ,អាជ្ញាធរសង្កាត់ ភូមិ ព្រមទាំងសហការី បានទទួលទេយ្យទានមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ពីព្រះតេជគុណ ព្រះលក្ខណ៍មុនី វង្ស វិជ័យព្រះមេគុណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះចៅអធិការវត្តទេពនិមិត្តចហៅវត្តថ្មី ព្រះអង្គជាប្រធានគណៈកិត្តិយសអនុសាខាក្រុង។ក្នុងឱកាសនោះដែរ លោកប្រធានអនុសាខាក្រុង បានថ្លែងអំណរ ព្រះគុណចំពោះព្រះគ្រូចៅអធិការ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលមានទឹកព្រះទ័យជ្រះថ្លានាំយកនូវទេយ្យទានមនុស្សធម៌នេះប្រគល់ជូនដល់អនុសាខា ហើយអនុសាខានឹងយកទេយ្យទានមនុស្សទាំងនេះទៅចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ដៃជនងាយរងគ្រោះទាំងឡាយ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិ​ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ទេយ្យទានដែលអនុសាខាទទួលបានរួមមាន ៖

  • អង្ករ ១៥ បាវ
  • មី១៥ កេស
  • ស្កសរ ១ បាវ ស្មើនឹង ៥០ គីឡូ
  • ទឹកដោះគោខាប់ កន្លះ បាវ
  • ទឹកត្រី រូបទន្សាយ ២០ យួ
  • ទឹកស៊ីអ៉ីវ ១០ យួ
  • អំបិល ១ បាវ ស្មើនឹង ៥០ គីឡូ
  • តែ ១ បាវ ៕

#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន