រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំពិគ្រោះយោបល់អំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញលើគម្រោងអភិវឌ្ឍន៍រមនីយដ្ឋានកោះស្មាច់

ដោយ ហេង គីមឆនចំនួនទស្សនា (568)

កិច្ចប្រជុំពិគ្រោះយោបល់អំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញលើគម្រោងអភិវឌ្ឍន៍រមនីយដ្ឋានកោះស្មាច់

រដ្ឋបាលខេត្តកោះកុង៖ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើគម្រោងអភិវឌ្ឍន៍រមនីយដ្ឋានកោះស្មាច់ ដែលស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

លោក សុខ សុទ្ធី បានថ្លែងអំណរគុណ និងគាំទ្រដល់គម្រោងវិនិយោគនេះ និងបានស្នើឱ្យក្រុមហ៊ុនគិតគូរ និងកែសម្រួលនូវអ្វីដែលក្រុមការងារបានលើកឡើងក្នុងកិច្ចប្រជុំនេះ។ ទន្ទឹមនឹង លោកបានស្នើសុំឱ្យក្រុមហ៊ុនជួយនូវ ឡដុតសំរាមចំនួន ១ ដល់រដ្ឋបាលស្រុកគិរីសាគរ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណល់រឹង សំរាម។

សូមជម្រាបថាគម្រោងអភិវឌ្ឍន៍កោះស្មាច់នេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Koh Smach Island Resort Developments Co., Ltd ក្នុងទុនវិនិយោគចំនួន ៦២,០០០,០០០ ដុល្លារ ដោយមានកិច្ចសន្យា ៥០ ឆ្នាំ លើផ្ទៃដីទំហំ ១៦០ ហិកតា (ទំហំកោះស្មាច់ទាំងមូល ៣១៥,៨៤ ហិកតា)។ បន្ថែមពីលើនេះ ព្រៃបៃតង ៦០% នៃផ្ទៃដីកោះសរុបនឹងត្រូវបានរក្សាទុក ដើម្បីជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកសម្រាកលំហែកាយ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន