រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារពិការ ជួបការលំបាក ០១គ្រួសារ ឈ្មោះ ណុប នួន អាយុ ៥១ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ដោយ រដ្ឋបាលស្រុកមណ្ឌលសីមាចំនួនទស្សនា (248)

ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារពិការ ជួបការលំបាក ០១គ្រួសារ ឈ្មោះ ណុប នួន អាយុ ៥១ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះលោកប្រធានអនុសាខា កក្រក ស្រុកមណ្ឌលសីមា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖ អង្ក២០គីឡូ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ទឹកសុទ្ធ ២យួរ ថវិកា ១០០.០០០រៀល ។
ដោយឡែក លោក សេង សាយ ថវិកាចំនួន៥០.០០០រៀល លោកស្រី គង់វាសនា ៣០.០០០រៀល។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 47 នាទីមុន