រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក​ សាយ​ ង៉ែត​ នាយករដ្ឋបាល​ បានដឹកនាំក្រុមការងារចុះសហការជាមួយមន្ទីរឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ចុះពិនិត្យ​ ផ្ទៀងផ្ទាត់​ឧបករណ៍មាត្រសាស្រ្ត​ និងផ្សព្វផ្សាយច្បាប់ស្តីស្តង់ដាច្បាប់មាត្រសាស្រ្ត

ដោយ រដ្ឋបាលស្រុកគិរីសាគរចំនួនទស្សនា (344)

ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក បានដឹកនាំមន្ត្រី មាន លោក ឌី កំសាន្ត ប្រធានការិ.សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោក លឿន សុខណាន អនុប្រធានការិ.ផែនការ នឹងគាំទ្រឃុំ បានចូលរួមសហការជាមួយក្រុមការងារមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត នឹងមន្ត្រីសាលាខេត្ត បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ ទំនិញផលិត ទំនិញវេចខ្ចប់ និងផ្សព្វផ្សាយច្បាប់ស្តីពីស្តង់ដារច្បាប់មាត្រាសាស្ត្រ និងច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ សិប្បកម្ម ក្នុងស្រុកគិរីសាគរ។

  • លទ្ធផលទទួលបានក្នុងការចុះត្រួតពិនិត្យ
  • ឃុំកោះស្តេច
  • កន្លែងស្តុកប្រេង សាំង របស់អាជីវករ ឈ្មោះ ជិ តេង
    -សិប្បកម្មផលិតទឹកកក នឹងទឹកសុទ្ធ ចំនួន ០២កន្លែង
    +ឃុំភ្ញីមាស
  • ស្ថានីយប្រេងឥន្ធន: ០១កន្លែង
  • សិប្បកម្មផលិតទឹកសុទ្ធ ០១កន្លែង
ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 14 នាទីមុន