រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អនុសាខាកាកបាទក្រហមស្រុកគិរីសាគរ​បាននាំយកអំណោយរបស់ សាខាកាកបាទក្រហមខេត្តកោះកុង​ និងសាប៊ូលាង​ ថ្នាំពេទ្យ ចែកជូនគ្រួសារក្រីក្រ​ និងជួបការលំបាកនៅភូមិកោះស្តេច

ដោយ រដ្ឋបាលស្រុកគិរីសាគរចំនួនទស្សនា (366)

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគិរីសាគរ
បានដឹកនាំសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក នាំយកអំណោយ (សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសាប៊ូលាងដៃ ថ្នាំពេទ្យ ពីសប្បុរសជន) ចែកជូនដល់គ្រួសារក្រីក្រ ជួបការលំបាកចំនួន ០៨ គ្រួសារ ស្ថិតនៅកោះស្តេច ឃុំកោះស្តេច ដែលក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០ គីឡូ សាប៊ូ ១ដប អាវយឺត ១ និងថ្នាំពេទ្យ ១ កញ្ចប់ ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន បានរំលឹកអំពីការយកចិត្តទុក្ខដាក់ និងសួរសុខទុក្ខពី សំណាក់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋាន ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 47 នាទីមុន