រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុងបានចុះសួរសុខទុក្ខអតីតយុទ្ធជននៅក្នុងស្រុកថ្មបាំង

ដោយ រដ្ឋបាលស្រុកថ្មបាំងចំនួនទស្សនា (614)

សាលាស្រុកថ្មបាំង ៖ នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុងដែលមានឯកឧត្តម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ជាតំណាងបានចុះសួរសុខទុក្ខបងពលរដ្ឋមកពីឃុំប្រឡាយ ជំនាប់ ថ្មដូនពៅ និងឃុំតាទៃលើដែលជាអតីតយុទ្ធជន និងបាននាំយកអំណោយចែកជូនដល់អតីតយុទ្ធជនចំនួន១៦ នាក់ដោយ ម្នាក់ៗទទួលបាន អង្ករ២៥ គីឡូក្រាម ទឹកសុទ្ធ ១យួរ ទឹកក្រូច១ កេស មី១ កេស ត្រីខ ១យួរ។ ឈ្លៀតក្នុងឱកាសនេះឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើរពីលោកជំនាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សួរសុខទុក្ខបងប្អូន និងបានអោយបងប្អូនមានការថែសុខភាព អោយបានល្អ និងមានអនាម័យជាប្រចាំដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងសូមអោយបងប្អូនជឿជាក់ និងបន្តគាំទ្រលើការដឹកនាំរបស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 34 នាទីមុន