រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំស្តីពីលទ្ធផលនៃការចុះវាស់វែងដីរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃពាមក្រសោប ភូមិសាស្ត្រស្រុកមណ្ឌលសីមា

ដោយ រស់ ជីវិនចំនួនទស្សនា (259)

រដ្ឋបាលខេត្តកោះកុង៖ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យទិន្នន័យដីរបស់ឈ្មោះ ឯម សៀកឡន និង នាង ម៉ីហុង ដែលស្ថិតក្នុងតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃពាមក្រសោប នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០ នាទី នៅសាល «ក» សាលាខេត្តកោះកុង។

សូមជម្រាបថា ទិន្នន័យដែលបានយកមកពិភាក្សានេះ គឺបានរៀបចំ និងចុះវាស់វែងនៅទីតាំងជាក់ស្តែងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដោយក្រុមការងារថ្នាក់ខេត្តមានសមាសភាពដោយសង្ខេបដូចខាងក្រោម៖

  • លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ
  • លោក ប៉ែន ប៊ុនឈួយ អភិបាលរងនៃគណៈអភិបាលស្រុកមណ្ឌលសីមា
  • លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
  • លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង
  • លោក អ៊ួង សំអឿន នាយកទីចាត់ការអន្តរវិស័យ
  • លោក រស់ ស៊ីថា ប្រធានការិយាល័យ ដ.ន.ស.ភ ស្រុកមណ្ឌលសីមា
  • លោក អ៊ុល រ៉ាន់ នាយកដែនជម្រកសត្វព្រៃពាមក្រសោប
  • លោក រស់ ជីវិន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់
  • លោកស្រី គឹម សុខេម មេឃុំទួលគគីរ
ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 14 នាទីមុន