រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពិភាក្សា នៃការចុះត្រួតពិនិត្យទប់ស្កាត់ និងវាយតម្លៃបច្ចេកទេស សុវត្ថិភាព ក្នុងការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ

ដោយ ហេង គីមឆនចំនួនទស្សនា (223)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពិភាក្សា នៃការចុះត្រួតពិនិត្យទប់ស្កាត់ និងវាយតម្លៃបច្ចេកទេស សុវត្ថិភាព ក្នុងការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ ក្នុងខេត្តកោះកុង ជាមួយអភិបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត។

លោកអភិបាលរងខេត្ត សូមអោយសមាជិក នៃអង្គប្រជុំទាំងមូលយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការពិភាក្សា នៃការចុះត្រួតពិនិត្យទប់ស្កាត់ និងវាយតម្លៃបច្ចេកទេស សុវត្ថិភាព ក្នុងការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ ក្នុងខេត្តកោះកុង អោយបានសមស្របទៅនឹងច្បាប់ សេចក្តីណែនាំ និងលិខិតបទដ្ឋាននានា។ ទន្ទឹមនេះសូមអោយលោក លោកស្រី ដែលជាសមាសភាព បានកែសម្រួល មេត្តាយកចិត្តទុកដាក់អោយបានល្អ ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ធ្វើយ៉ាងណាអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន